ក្រុមហ៊ុន ESS គឺជាក្រុមហ៊ុនតែ ១ គត់ ដែលផ្ដល់សេវាកម្មការពារសុវត្ថិភាព ដល់ប្រទេសកម្ពុជា និងចូលរួមចំណែកជាមួយប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ធកិច្ច។
ប្រព័ន្ធសន្តិសុខ ដើម្បីធានានូវសុវត្ថិភាព
អនុស្សរណៈនៃការយោគយល់
អគ្គនាយកក្រុមហ៊ុន ESS បានចូលជួបពិភាក្សាការងារជាផ្លូវការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ
នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦
លោក ស៊ូស៊ូមុ យ៉ាម៉ាហ្គូជី(SUSUMU YAMAGUCHI )អគ្គនាយកក្រុមហ៊ុន ESS បានចូលជួបពិភាក្សាការងារជាផ្លូវការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការតំណាងដោយ ឧត្តមសេនីយ៍ត្រី យូ បូរិន ដែលបានតំណាងឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក Susumu Yamaguchi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៊ី ស៊ីឃ្យួរឹធី សឺវីស បានអញ្ជើញទៅជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នៅថ្ងៃទី៩ ខែឧសភា នាយកគ្រប់គ្រងរបស់យើង បានអញ្ជើញទៅជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ជួន ណារិន។
យើងខ្ញុំមានកិត្តិយស និងសេចក្តីថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានអនុញ្ញាតឱ្យ លោក Susumu Yamaguchi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៊ី ស៊ីឃ្យួរឹធី សឺវីស (E Security Services) ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតបន្ថែមទៀត ដើម្បីរួមចំណែករក្សាសន្តិសុខ និងសុវត្ថិភាពក្នុងសង្គម។
ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤
ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ
E-Security Services ក៏បានចូលរួមក្នុងការតាំងបង្ហាញពីសេវាកម្ម និង ឧបករណ៍សុវត្តិភាពរបស់ E Security Services-ESS ផងដែរ.
Booth-127
ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤
ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ
E-Security Services ក៏បានចូលរួមក្នុងការតាំងបង្ហាញពីសេវាកម្ម និង ឧបករណ៍សុវត្តិភាពរបស់ E Security Services-ESS ផងដែរ.
Booth-127
លោក YAMAGUCHI SUSUMU អគ្គនាយកក្រុមហ៊ុន E SECURITY SERVICES បានដឹកនាំក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ឋសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦
លោក YAMAGUCHI SUSUMU អគ្គនាយកក្រុមហ៊ុន E SECURITY SERVICES បានដឹកនាំក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាក់ព័ន្ធនឹងបច្ចេកវិទ្យា សន្តិសុខ ដំណោះស្រាយសុវត្ថិភាពដែលអាចជួយគាំទ្រការងារអនុវត្តច្បាប់ និងការគ្រប់គ្រងសន្តិសុខសង្គមពាក់ព័ន្ធនឹងការទទួលបន្ទុកគម្រោង ទីក្រុងឆ្លាតវៃ( Smart City )ដែលបានរៀបចំដំឡើងម៉ាស៊ីនប្រកាសអាសន្ន ដែលដំណើរការ២៤ម៉ោង លើ ២៤ម៉ោង។ តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសាធារណៈនៅក្នុងប្រទេស។ ជំនួបបានបញ្ចប់ក្នុងបរិយាកាសមិត្តភាព និងយោគយល់គ្នា ដោយមានការរំពឹងទុកថានឹងមានកិច្ចសហការបន្ថែមទៀតនៅអនាគត។
ឧបករណ៍ការពារអគ្គីភ័យ

ឧបករណ៍ចាប់សញ្ញាផ្សែង

ឧបករណ៍ចាប់សញ្ញាហ្គាស

ឧបករណ៍ចាប់សញ្ញាកម្តៅ
ឧបករណ៍ការពារចោរ

ឧបករណ៍ចាប់ចលនាមនុស្ស

ឧបករណ័ចាប់សញ្ញាឆ្លងកាត់

ឧបករណ៍ការពារការបេីកទ្វារ-បង្អួច

លេខកូដសុវត្ថិភាព
ឧបករណ៍សង្គ្រោះបន្ទាន់

ប៊ូតុងសង្គ្រោះបន្ទាន់

Call-Point Button
អគ្គិភ័យកំពុងតែឆាបឆេះអគារស្នាក់នៅមួយកន្លែងដែលស្ថិតនៅជាប់មាត់សមុទ្រ ខេត្ត កោះកុង
ករណីអគ្គិភ័យឆេះនៅចំណុចឃ្លាំង លក់ម៉ូតូ ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ករណីអគ្គិភ័យកំពុងតែឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅខាងក្រោយហាងនំប៉័ងបាយ័នឃ្លាំងរំសេវ



















