• ទំព័រដើម
  • សេវាកម្ម
    • ឧបករណ៍ការពារអគ្គីភ័យ
    • ឧបករណ៍ការពារចោរ
    • ប៊ូតុងសង្រ្គោះបន្ទាន់
  • សកម្មភាព
  • ESS ក្លឹប
  • ដៃគូសហការ / អតិថិជន
  • អំពីយើង
    • ចក្ខុវិស័យ
    • រចនាសម្ព័ន្ធ
  • ទំនាក់ទំនងយើង
អំពីយើង

កិច្ចសហប្រតិបត្តិការជាមួយអគ្គរស្នកការជាតិ

E Security Service គឺជាក្រុមហ៊ុនសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលផ្តល់នូវសេវាកម្មប្រពន្ធ័ការពារ​សុវត្ថិភាពដំបូងបំផុតនៅកម្ពុជាជាមួយបច្ចេកវិទ្យាដ៏ទំនើបមកពីប្រទេសជប៉ុន ដោយរួមជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីចំណាយពេលជិត ២ឆ្នាំដើម្បីធ្វើការស្រាវជ្រាវអំពីឧបករណ៍ និងសេវាកម្មរបស់ ESS ក្រសួងមហាផ្ទៃបាន​សំរេច​ចិត្ត​ចុះអនុសារណៈយោគយល់គ្នារយៈពេល ១០ឆ្នាំ ។​

អានបន្ត
សាររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ឆ្នាំ ២០១៣

ឆ្នាំ២០១៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖​ បន្ទាប់ ​ពី​ បាន ​បទ ​បង្ហាញ ​របស់ ​ក្រុម ហុ៑ន​ ​ESS​ ​ក្រសួង​ ម​ហា​ផៃ្ទ ​បាន​ សំរេច ​រៀប​ចំ ​ដោយ ​ឯក​ឧត្តម​ សេនីយ​​ លឹម​ សុវ​ណ្ណា ​ដើម្បី​ សិក្សា ​រយៈ​ ពេល ​១ឆ្នាំ​ ។​ ហើយ ​យើង ​បាន ​វាយ ​តំលៃ ​ថា​ សេវា​កម្ម​ សនិ្តសុខ​ ដែល ​ផ្តល់​ ដោយ​ ក្រុមហុ៑ន ​ESS​ ពិត​ ជា​ ជំរើស ​ដ៎៏​​ល្អ​បំផុត​មួយ​ ​សំរាប់​យើង​ផ្តល់​សេវា​កម្ម​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​។ តាម​រយៈ ការ​ប្រើ​ប្រាស់ របស់​ប្រជា​ជន ទំនើប​មាន បន្ត​សហប្រតិបតិ្តការណ៎៏ ជា​មួយ ​ក្រុម​ហុ៑ន ESS​ ដើម្បី​ធានា​បាន​នូវ​គោល​ដៅ​នៃ​ការ​រក្សា​សន្តិ​សុខ។​ ក្រុម​ហុ៑ន ESS ជា​ភស្តុតាង​មួយ​​ឬ​ជា​តួ​អង្គ​មួយ ដែល​បាន ចូល​រួម ក្នុង​ការ​ អនុវត្ត​គោល នយោ​បាយ​ភូមិ​ឃុំ​មាន​សុវតិ្តភាព ក្រុម​ហុ៑ន មួយ​ដែល​កើត​ចេញ​ឡើង ដោយ​វិនិយោគ​ទុន រួមគ្នារ​វាង ក្រុមហុ៑ន​ពីរ មកពី​​​ប្រទេស​​ជប៉ុន​គឺ SAXA INCUSCORECTED ជាមួយ​ក្រុមហុ៑ន​ផ្គត់​ផ្គង់​បរិក្ខា​សនិ្តសុខ​នៅ​ក្រុមហុ៑ន FORVAL CORPERATION ជា​ក្រុម​ហុ៑ន​ ឈាន​មុខ​មួយ​ខាង​ផែ្នក​ពត៎៍មានវិទ្យា​នឹង​ទូរគមនាគមន៎៍​ក្នុង​ប្រទេស​ជប៉ុន​ហើយ​ក្រុមហុ៑ន​នេះ​នឹង​ផ្តល់​សេវា​កម្ម​សុវតិ្ត​ភាព​តាម​ប្រព៎័ន្ធ​​ Internet ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហុ៑ន​ទាំងពីរ​នេះ​បាន​រួម​គ្នា​វិនិយោគ​នឹងបងើ្កតជាក្រុមហុ៑ន​​ ESS នៅប្រទេស កម្ពុជាហើយ នឹងទទូល បន្ទុកស្ថាបនាសេវាសនិ្តសុខដែលប្រើប្រាស់បចេ្ចកវិទ្យានឹងផ្តល់សេវាកម្មនេះជូនប្រជាជន​ ក្រុមហុ៑ន នឹង ស្ថាបន៎៍នានានៅក្នុងប្រទេស។

សារពីនាយកគ្រប់គ្រងក្រុមហ៊ុន

ដោយមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគាំទ្រក្រុមហ៊ុនជប៉ុននៅកម្ពុជា និងទូទាំងតំបន់អាស៊ាន ខ្ញុំបានធ្វើការនៅក្នុងវិស័យអភិវឌ្ឍន៍អាជីវកម្ម ទីផ្សារ ពិគ្រោះយោបល់អាជីវកម្ម និងការគ្រប់គ្រង។ ខ្ញុំមានការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនក្រុមហ៊ុន ពង្រីកសេវាកម្ម និងផ្តល់ដំណោះស្រាយសន្តិសុខដែលមានភាពច្នៃប្រឌិត មានភាពជឿជាក់ និងអាចទុកចិត្តបានសម្រាប់អតិថិជនរបស់យើង។

ខ្ញុំគឺលោក ស៊ូស៊ុមុ យាម៉ាគុជិ (SUSUMU YAMAGUCHI) ជានាយកគ្រប់គ្រង នៃក្រុមហ៊ុន E SECURITY SERVICES CO., LTD.

ថ្នាក់គ្រប់គ្រង

ក្នុងនាមជាក្រុមគ្រប់គ្រងនៃក្រុមហ៊ុន E Security Services យើងមានបទពិសោធន៍លើសពី ១០ ឆ្នាំក្នុងការផ្តល់ដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអនឡាញ។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនួលខុសត្រូវរបស់យើង ក្នុងការការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងជីវិតរបស់អតិថិជន។ យើងប្តេជ្ញាផ្តល់សេវាកម្មដោយផ្អែកលើភាពជឿជាក់ ភាពទុកចិត្តបាន និងការទទួលខុសត្រូវ ដើម្បីធានាឲ្យមានភាពសុខសាន្តចិត្ត និងសន្តិសុខយូរអង្វែងសម្រាប់អតិថិជនទាំងអស់ដែលយើងបម្រើ។

ផ្នែក​ អភិវឌ្ឍន៍ការលក់
ផ្នែក​ ប្រតិបត្តិការ២៤ម៉ោង
ផ្នែកទីផ្សារ​ និងគ្រប់គ្រងអាជីវកម្ម


លេខទូរស័ព្ទ: (៨៥៥)​២៣ ​៩៩៦​ ​៥០៥​ / ៥០២
អ៊ីម៉ែល: es************@gm***.com
អាស័យដ្ឋាន: បន្ទប់លេខ ៨៨, អគារអាយខនជាន់ទី៣ ផ្លូវនរោត្តម, សង្កាត់ទន្លេបាសាក់, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ, កម្ពុជា

  • Facebook
  • YouTube
  • TikTok
Cleantalk Pixel