ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរង
កាលពីថ្ងៃ សុក្រ ១០ រោច ខែ ជេស្ឋ ឆ្មាំ ម្សាញ់ សប្តស័ក ពុទ្ឋសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥ វេលាម៉ោង 10:30 ព្រឹកម្សិលមិញនេះ លោក TAKEHARU MIZUKOSHI (ថាគេហារុមី ហ៊្សូកូស្ស៊ី) ជាអគ្គនាយកគំរោងនៃក្រុមហ៊ុន ESS និង លោក ហេង សំអូន (Mr. Sam) ជានាយកគំរោងនៃក្រុមហ៊ុន ESS បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង លោក ឧត្តមសេនីយ៍ យូ បូរិន ក្នុងពេលជាមួយគ្នានោះដែរលោកអគ្គនាយកនៃក្រុមហ៊ុន ESS បានពិភាក្សាការងារអំពី របាយការណ៍សរុបនៅក្នុងឆ្នាំ ២០២៤។
ឯកឧត្តម ឆាយ គឹមខឿន បានថ្លែងនូវការស្វាគមន៍ចំពោះលោកអគ្គនាយក នៃក្រុមហ៊ុន E Security Services ដែលមានវត្តមាន ក្នុងការជំនួបសម្តែងការគួរសមនេះដែរ។ ក្នុងនោះ ឯកឧត្តម អគ្គស្នងការរង បានស្នើសុំឱ្យក្រុមហ៊ុនបន្តនូវការ ផ្សព្វផ្សាយឱ្យដល់ ក្រុមហ៊ុន សហគ្រាស រោងចក្រ និង មហាជនអោយបានដឹង។ល។ ដើម្បីអោយទទួលយកនូវសេវាកម្មរបស់ក្រុមហ៊ុន។ ទន្ទឹមនេះឯកឧត្តមអគ្គស្នងរងនៃ នគរបាលជាតិ សូមគាំទ្រនិងសហការជាមួយក្រុមហ៊ុន លើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមនេះ។

សាររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឆ្នាំ ២០១៣
ឆ្នាំ២០១៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ បន្ទាប់ ពី បាន បទ បង្ហាញ របស់ ក្រុម ហុ៑ន ESS ក្រសួង មហាផៃ្ទ បាន សំរេច រៀបចំ ដោយ ឯកឧត្តម សេនីយ លឹម សុវណ្ណា ដើម្បី សិក្សា រយៈ ពេល ១ឆ្នាំ ។ ហើយ យើង បាន វាយ តំលៃ ថា សេវាកម្ម សនិ្តសុខ ដែល ផ្តល់ ដោយ ក្រុមហុ៑ន ESS ពិត ជា ជំរើស ដ៎៏ល្អបំផុតមួយ សំរាប់យើងផ្តល់សេវាកម្មសន្តិសុខក្នុងប្រទេសកម្ពុជា។ តាមរយៈ ការប្រើប្រាស់ របស់ប្រជាជន ទំនើបមាន បន្តសហប្រតិបតិ្តការណ៎៏ ជាមួយ ក្រុមហុ៑ន ESS ដើម្បីធានាបាននូវគោលដៅនៃការរក្សាសន្តិសុខ។ ក្រុមហុ៑ន ESS ជាភស្តុតាងមួយឬជាតួអង្គមួយ ដែលបាន ចូលរួម ក្នុងការ អនុវត្តគោល នយោបាយភូមិឃុំមានសុវតិ្តភាព ក្រុមហុ៑ន មួយដែលកើតចេញឡើង ដោយវិនិយោគទុន រួមគ្នារវាង ក្រុមហុ៑នពីរ មកពីប្រទេសជប៉ុនគឺ SAXA INCUSCORECTED ជាមួយក្រុមហុ៑នផ្គត់ផ្គង់បរិក្ខាសនិ្តសុខនៅក្រុមហុ៑ន FORVAL CORPERATION ជាក្រុមហុ៑ន ឈានមុខមួយខាងផែ្នកពត៎៍មានវិទ្យានឹងទូរគមនាគមន៎៍ក្នុងប្រទេសជប៉ុនហើយក្រុមហុ៑ននេះនឹងផ្តល់សេវាកម្មសុវតិ្តភាពតាមប្រព៎័ន្ធ Internet ក្នុងប្រទេសកម្ពុជា ក្រុមហុ៑នទាំងពីរនេះបានរួមគ្នាវិនិយោគនឹងបងើ្កតជាក្រុមហុ៑ន ESS នៅប្រទេស កម្ពុជាហើយ នឹងទទូល បន្ទុកស្ថាបនាសេវាសនិ្តសុខដែលប្រើប្រាស់បចេ្ចកវិទ្យានឹងផ្តល់សេវាកម្មនេះជូនប្រជាជន ក្រុមហុ៑ន នឹង ស្ថាបន៎៍នានានៅក្នុងប្រទេស។
កិច្ចសហប្រតិបត្តិការជាមួយអគ្គរស្នកការជាតិ
E Security Service គឺជាក្រុមហ៊ុនសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលផ្តល់នូវសេវាកម្មប្រពន្ធ័ការពារសុវត្ថិភាពដំបូងបំផុតនៅកម្ពុជាជាមួយបច្ចេកវិទ្យាដ៏ទំនើបមកពីប្រទេសជប៉ុន ដោយរួមជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីចំណាយពេលជិត ២ឆ្នាំដើម្បីធ្វើការស្រាវជ្រាវអំពីឧបករណ៍ និងសេវាកម្មរបស់ ESS ក្រសួងមហាផ្ទៃបានសំរេចចិត្តចុះអនុសារណៈយោគយល់គ្នារយៈពេល ១០ឆ្នាំ ។
សៀមរាបជាទីក្រុងឆ្លាតវៃ
ដើម្បីអោយសៀមរាបយើងកាន់តែមានសុវត្ថិភាព ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការ (JICA) ប្រទេសជប៉ុន រដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំដំឡើងម៉ាស៊ីនប្រកាសអាសន្ននេះឡើង ដែលដំណើរការ២៤ម៉ោងលើ២៤ម៉ោង ចាប់ពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ នេះតទៅ។ក្នុងគម្រោងសាកល្បងនេះ ម៉ាស៊ីនប្រកាសអាសន្ន យើងមានមួយទីតាំងគឺនៅលើផ្លូវសុខសាន្ត ក្នុងតំបន់ Pub-street ដែលជាតំបន់មានមនុស្សច្រើនបំផុតក្នុងខេត្តសៀមរាប។លោកអ្នកអាចស្វែងរកជំនួយ នៅពេលដែលលោកអ្នកជួបករណីដូចជា ករណីមានអគ្គិភ័យ ករណីត្រូវការសង្គ្រោះបឋម មនុស្សចាស់ត្រូវការជំនួយ គ្រោះថ្នាក់ ឬ ហេតុការណ៍ផ្សេងៗ និងបទល្មើសផ្សេងៗទៀត។រដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចប្រតិបត្តិការនៅក្នុងគម្រោងនេះអោយបានជោគជ័យ។សូមចូលរួមថែរក្សា និងប្រើប្រាស់ដោយទំនួលខុសត្រូវ។
ផ្សព្វផ្សាយប្រព័ន្ធការពារសុវត្ថិភាព ជូនដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ
ក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាព ESS ផ្សព្វផ្សាយអំពីប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពដល់នគរបាលជំនាញ ចរាចរណ៍ សន្តិសុខនិងព្រហ្មទណ្ឌ នៅ ខេត្តបន្ទាយមានជ័យ។
សកម្មភាពផ្សេងៗ
សៀមរាប
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខឯកជន
សៀមរាប ៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានប្រើប្រាស់ កម្លាំងភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួន។ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យចំណុះផែនការងារសន្តិសុខ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ ក្រុមហ៊ុន E Security Service និងសហគ្រាសគ្រឹះស្ថានដែលពាក់ព័ន្ធផងដែរ។
ប៉ោយប៉ែត
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
កាលពីថ្ងៃសុក្រ ទី ១១ ខែ កក្កដា ឆ្នាំ ២០២៥ លោក ហេង សំអូន នឹងជាតំណាងក្រុមហ៊ុន ESS បានអញ្ជើញចូលរួមជាមួយក្រុមសម្ព័ន្ឋមេត្រីភាព ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គណៈទីបញ្ជាការកងការពារព្រំដែនគោកប្រចាំទិសភូមិភាគទី ៤។
លោកបានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់បងៗកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខទិសទី២។
ក្រុមហ៊ុន ESS បានធ្វើសកម្មភាពសប្បុរសធម៌ដោយរៀបចំការបរិច្ចាគអំណោយជូនដល់កងទ័ពជាតិ ដោយមានគោលបំណងគាំទ្រនិងថ្លែងអំណរគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ដ៏អស្ចារ្យរបស់កងកម្លាំងប្រដាប់អាវុធក្នុងការពារព្រំដែន និងប្រទេសជាតិយើង។
ភ្នំពេញ
ជួបសម្តែងការគួរសម ទូរទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ
កាលពីខែកញ្ញាឆ្នាំ២០២៤ក្រុមហ៊ុន E SECURITY SERVICES Co.,Ltd (ESS) រួមទាំងក្រុមការងារ បានជួបសំដែងការគួរសម និងពិភាក្សាការងារ ហើយឆ្លៀតក្នុងឱកាសនោះ ក៏បាននាំមកនូវ ទឹកសុទ្ធរួមទាំង អាហារសម្រនមួយចំនួន ឧបត្ថម្ភ ដល់កងកម្លាំងនៃអធិការនគរបាលទាំង១៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ។



















